By Johnson, 11 November 2014
ការប្រកួតយប់មិញនេះក្នុងក្របខ័ណ្ឌ Premier League រវាងក្រុម Manchester United និងChelsea ពិតជាធ្វើឱ្យអ្នកទស្សនារំជើបរំជួលមែន ដោយមានទាំងការស៊ុតបញ្ចូលទីចុងម៉ោង និងកាតលឿង កាតក្រហមជាហូរហែផងដែរ។ ត្បិតតែម្ចាស់ផ្ទះ Man Utd អាចគ្រប់គ្រងបាល់បានច្រើនជាង Chelsea ក៏ពិតមែន ប៉ុន្តែក្រុមដែលអាចរកគ្រាប់បាល់បានមុននោះគឺតោខៀវឯណេះទេ ដោយកីឡាករ Drogba នៅនាទីទី៥៣។ មួយគ្រាប់របស់ Drogba នេះសឹងតែធ្វើឱ្យ Chelsea ឈ្នះការប្រកួតនេះទៅហើយ តែពិតជាសំណាងរបស់បិសាចក្រហមមែន នៅនាទីទី៩០+៤ទៅហើយនោះខ្សែប្រយុទ្ធ van Persie អាចរកបានមួយគ្រាប់តាមស្មើវិញបន្ទាប់ពី Ivanovic ទទួលបានកាតក្រហម។
RED DEVIL © 2014 by Touch KeangDavid. All rights reserved.
UPDATED BY: SUO LYLAY AUGUST 2021